Other News
គិតមកដល់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ គ្រោះធម្មជាតិដែលរួមមាន ការរាំងស្ងួត សត្វល្អិត ទឹកជំនន់ទឹកភ្លៀង ទឹកទន្លេមេគង្គ និងបឹងទន្លេសាបបានធ្វើឱ្យប៉ះពាល់ដំណាំស្រូវចំនួន ៣៨២.១៣២ ហត ក្នុងនោះផ្ទៃដីដែលខូចខាតទាំងស្រុងមានចំនួន ១២៨.១៩៤ ហត ហើយលទ្ធភាពដែលអាចស្តារបានមានចំនួន ៥៤.០៦០ ហត។ ដោយឡែកផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់លើសន្ទូងពង្រោះមានចំនួន ៣៧០.៧២៩ ហត ដែលបណ្តាលឱ្យមានការខូចខាតចំនួន ១២៨.១០៣ ហត។ ខេត្តដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្តបាត់ដំបង ដែលមានផ្ទៃដីសន្ទូង និងពង្រោះចំនួន ១៣៦.១៨៣ហត ទទួលរងការប៉ះពាល់ ក្នុងនោះ ផ្ទៃដី ៤១.៧១៥ ហត បានខូចខាត។