Other News
-នាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋានមានកិច្ចប្រជុំមួយ ដឹកនាំប្រជុំដោយ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូររួមពីសំណាក់លោក លោកស្រីអគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធាន លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលមានរបៀបវីរៈដូចតទៅ៖
១-បូកសរុបសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០១៩ និងលើកទិសដៅការងារខែបន្ទាប់
២-ផ្សព្វផ្សាយផែនការសកម្មភាពការងារលម្អិតរបស់អគ្គាធិការដ្ឋាន
៣-បញ្ហាផ្សេងៗ។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។