នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីអំពី "ពិនិត្យការអនុវត្តចំណូល-ចំណាយថវិកា០៩ខែ និងទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤ របស់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត" ក្រោមអធិបតីភាព ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារ តារា អ៊ែផត រាជធានីភ្នំពេញ។ អង្គសិក្ខាសាលានេះមានការអញ្ជេីញចូលរួមពីតំណាងអង្គភាពថ្នាក់កណ្តាលទាំង ២០អង្គភាព និងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំង ២៥ ទូទាំងប្រទស ដែលមានសិក្ខាកាមចំនួន ១៦០នាក់។
គោលបំណងនៃសិក្ខាសាលា គឺដេីម្បី :
+ ផ្សព្វផ្សាយពីសារាចរណ៍ណែនាំស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វេីរបាយការណ៍បូកសរុបអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០១៩
+ ការពិនិត្យការអនុវត្តចំណូល ចំណាយថវិកាកម្មវិធី ក្នុងរយ:ពេល ០៩ខែ
+ វឌ្ឍនភាពនៃការងារលទ្ធកម្មសាធារណៈ ក្នុងរយ:ពេល ០៩ខែ
+ ការពិត្យលទ្ធផលសម្មិទ្ធិកម្ម រយៈពេល០៩ខែ ក្នុងឆ្នាំ២០១៩
+ ការបញ្ជ្រាបនីតិវិធីនៃការប្រើប្រាស់ក្នុងការបង់ចំណូលមិនមែនសារពើពន្ធតាមរយៈប្រព័ន្ធអេឡិចត្រូនិក ដែលហៅកាត់ថា (E-payment)
+ ព្រមទាំងការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តការងាររបស់អង្គភាពថ្នាក់កណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។