Other News
នៅទីស្តីការក្រសួងនាម៉ោង២រសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យទីប្រឹក្សាបច្ចេកទេសកូរ៉េ ប្រចាំនៅសាលាជាតិកសិកម្ម កំពង់ចាម បានចូលជួបពិភាក្សាការងារនិងរាយការណ៍ពីលទ្ធផលនៃការស្រាវជ្រាវដែលទទួលបានគួរជាទីពេញចិត្តដែលនឹងអាចផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់កសិករនាពេលអនាគត ដោយយកម្រេចកម្ពុជាទៅផលិតចេញបានជាទឹកអប់មានក្លិនប្រសើរល្អ មិនចាញ់ទឹកអប់ពីបរទេសទេ។