ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលពិនិត្យ តាមដាន និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក កម្មករ ដែលកំពុងបម្រើការនៅស្ថានីយផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ១៦ មិថុនា ២០២២ 2942

នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ចាកចេញពីខេត្តបាត់ដំបងអញ្ជើញបន្តដំណើរមកខេត្តបន្ទាយមានជ័យ ហើយបានឈានចូលពិនិត្យ តាមដាន និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តី រាជការ បុគ្គលិក កម្មករ ដែលកំពុងបម្រើការនៅស្ថានីយផលិតពូជស្រូវទួលសំរោង។ ឆ្លៀតយកពេលខ្លីជួបសំណេះសំណាលជាមួយមន្រ្តីជើងចាស់ (ក្លាយជាព្រឹទ្ធាចារ្យ តាំងពីឆ្នាំ ១៩៧៩) មន្រ្តីថ្មី និងមន្រ្តីជាប់កិច្ចសន្យា ឯកឧត្តមរដ្ឋមន្ត្រីសាកសួរសុខទុក្ខ បញ្ហាជីវភាព និងសកម្មភាពការងារស្នូល (ផលិតពូជស្រូវចម្រុះ) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹក ចិត្តតស៊ូ លះបង់គ្រប់បែបយ៉ាង ចូលរួមថែរក្សាការពារស្ថានីយដែលជាទ្រព្យសម្បត្តិរដ្ឋ ពិសេសយកចិត្តទុកដាក់ប្រើទាំងចំណេះដឹង និងបទពិសោធន៍ ផលិតពូជស្រូវផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការប្រជាកសិករនៅទូទាំងប្រទេស។ ចុះពិនិត្យវាលស្រែពេញដោយដាំណាំស្រូវកំពុងដុះលូតលាស់យ៉ាងល្អ ពិនិត្យសកម្មភាពបក់ ផ្លុំសំអាត សម្ងួត និងវេចខ្ចប់គ្រាប់ពូជស្រូវរក្សាទុកក្នុងឃ្លាំងបានយ៉ាងត្រឹមត្រូវតាមបច្ចេកទេស ដើម្បីរក្សាគុណភាព (ភាគរយដំណុះខ្ពស់) ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលមានឆន្ទ:លះបង់ ស៊ូទ្រាំគ្រប់ឧបសគ្គដើម្បីធានាការផលិតគ្រាប់ពូជស្រូវមានគុណភាព។ ជាមួយស្មារតីទទួលខុសត្រូវលើការងារបច្ចេកទេសផលិតនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងលើកទឹកចិត្តថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក កម្មករ ត្រូវបន្តសកម្មភាពផលិតគ្រាប់ពូជស្រូវឲ្យកាន់តែមានគុណភាពខ្ពស់ និងបង្កើនបរិមាណផលិត ឆ្លើយតបឲ្យបានសមស្របតាមបរិបទនៃសេចក្តីត្រូវការគ្រាប់ពូជស្រូវដែលកំពុង តែខ្វះខាតនៅតាមតំបន់មួយចំនួន ដើម្បីចូលរួមស្តារ និងជំរុញល្បឿនបង្កបង្កលនផលឲ្យទាន់ ដើមរស្សា។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ និងជំរុញឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំ ស្រូវ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានីយផលិតគ្រាប់ពូជស្រូវ តាមរយ:ប្រព័ន្ធស្បៀងបម្រុងជាតិ ត្រូវត្រៀមគ្រាប់ពូជស្រូវឲ្យបានគ្រប់គ្រាន់ សម្រាប់យកទៅចែកជូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកភ្លៀងនៅដើមរវស្សាកន្លងមក។ តាមរបាយការណ៍របស់លោក អ៊ឹង ស៊ីណា ប្រធានស្ថានីយ បានឲ្យដឹងថា បច្ចុប្បន្នស្ថានីយមានស្រូវពូជស្តុកក្នុងឃ្លាំងចំនួន ២៥០តោន (រៀបចំច្រកបាវរួចរាល់)។ ក្នុងស្ថានីយ ផ្ទៃដីចំនួន ៤៧ហត ដំណាំស្រូវពូជកំពុងចេញផ្លែ ដាក់គ្រាប់ ហើយគ្រោងនឹងប្រមូលផលបានជាមធ្យមចំនួន ១៥០ នៅក្នុងខែកក្គដាខាងមុខ។ ក្រៅពីនេះ ស្ថានីយបានសហការផលិតពូជស្រូវជាមួយកសិករនៅក្រៅស្ថាននីយ មានផ្ទៃដីចំនួន ២០០ហត ទៀត បច្ចុប្បន្នស្រូវកំពុងធ្វើខ្លួន ហើយគ្រោងនឹងប្រមូលផលបាន ៦០០តោន នៅក្នុងខែសីហាខាងមុខ។ សរុបមក ចាប់ពីខែកញ្ញាទៅ ស្ថានីយអាចមានគ្រាប់ពូជស្រូវចំនួន ៧៥០តោន ប្រមូលយកមករក្សាទុកក្នុងឃ្លាំងសម្រាប់ត្រៀមជូនប្រព័ន្ធស្បៀងបំរុងជាតិ យកទៅចែកជូនប្រជាកសិករទុកដោះស្រាយបញ្ហាចំពោះមុខពេលខ្វះពូជស្រូវ។

Other News
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 135

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 234

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 310

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 282

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 272

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 288

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 278

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 314

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 468

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 489

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 491

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 512

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...