Other News
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងលើកទឹកចិត្តដល់ដៃគូពាក់ព័ន្ធ រួមមាន ក្រុមហ៊ុនឯកជន និងចុងភៅម្ហូបខ្មែរ រៀបចំប្រព័ន្ធគ្រប់ទិន្នន័យផលិតផលកសិកម្ម និងខ្សែចង្វាក់តម្លៃឱ្យមានស្ថេរភាព និងច្បាស់លាស់រវាងអ្នកទិញ និងអ្នកផលិត ស្របតាមតម្រូវការទីផ្សារ ដើម្បីបង្វែពីការនាំចូលបន្លែ-ត្រី-សាច់ ដោយប្រើប្រាស់ផលិតផលកសិកម្មនៅក្នុងស្រុកវិញ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងវេទិកាពិភាក្សា ស្ដីពី «រសជាតិកសិផលខ្មែរ» ដែលរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤៕