Other News
នាថ្ងៃពុធ - ព្រហស្បតិ៍ ១៤-១៥ កើត ខែបុស្ស ឆ្នាំកុរ ឯកសក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២០ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃនៃ រដ្ឋបាលព្រៃឈើ ក្រោមជំនួយថវិការពី Darwin Initiative បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការលក់គ្រាប់ពូជឈើ និងកូនឈើ” ដល់សហគមន៍ព្រៃឈើដែលមានសក្កដានុពលក្នុងការលក់គ្រាប់ពូជ ចំនួន៩ មកពីខេត្ត ចំនួន ៦ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ សរុបសិក្ខាកាមទាំងអស់ចំនួន២៤ នាក់ នៅភោជនីដ្ឋាន គីម សេង ខេត្តកំពង់ធំ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ កសាងសមត្ថភាពសហគមន៍មូលដ្ឋានពី គុណភាព របៀបនៃការវេចខ្ចប់ ខ្សែច្រវាក់ផលិតកម្ម និង ទីផ្សារគ្រាប់ពូជឈើ និងកូនឈើ។