Other News
ថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសម្របសម្រួលពិធីចុះកិច្ចសន្យាទិញលក់ស្រូវ រវាង សហគមន៍កសិកម្មរំដូនតី សាមគ្គីកក់ សាមគ្គីមានជ័យ សាមគ្គីភូមិស្លែង និងសមាជិកសហគមន៍កសិកម្មក្តីសង្ឃឹមកសិករ ជាមួយនិងក្រុមហ៊ុន អិលប៊ីអិន អង្ករ(កម្ពុជា) ក្រោយអធិបតីភាព លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលពិធីចុះកិច្ចសន្យានេះមានការអញ្ជើញចូលរួមពីលោកលោកស្រីថ្នាក់ដឹនាំ តំណាងសហគមន៍កសិកម្ម លោកអគ្គនាយករងក្រុមហ៊ុនអិលប៊ីអិន អង្ករ(កម្ពុជា) និងមន្ត្រីសម្របសម្រួល សរុបចំនួន២៥នាក់ ក្នុងនោះស្រី៣នាក់។