ក្រោមជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ ( FAO ) និងទទួលបានការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រារព្ធបើកសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ។ ក្រោមអធិបតីភាពលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងមានការចូលរួមពី ពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធប្រមាណ៩០នាក់ ដោយបានអនុវត្តតាមគោលការណ៍ ៣កុំ ៣ការពារ ។ កម្មវិធីនេះរៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងរៀបចំដោយនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ ( FAO ) ។