កម្មវិធីទី២៖ ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានបន្តចុះពិនិត្យផលិតកម្មដំណាំបន្លែរបស់កសិករនៅភូមិបឹងព្រីង ឃុំព្រែកតូច ស្រុកមោងឫស្សី ដែលកំពុងប្រមូលផលត្រសក់។ តាមសេចក្តីរាយការណ៍របស់កសិកររូបនេះបានបញ្ជាក់ឲ្យដឹងថា លោកស្រីបានទទួលបច្ចេកទេសដាំដុះតាមរយៈកម្មវិធីសេវាកសិកម្មសម្រាប់ការបង្កើតថ្មី ដោយធន់នឹងការប្រែប្រួលអាកាសធាតុ ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម។ លោកស្រីបានបន្តនិយាយក្នុងទឹកចិត្តសប្បាយរីករាយថាផលបន្លែត្រសក់ និងបន្លែផ្សេងៗទៀត បូករួមជាមួុយផលស្រូវក្នុង១ឆ្នាំគ្រួសារគាត់អាចទទួលបានចំណូលប្រហែលជាង ១១លានរៀល ប្រមាណជា ២៧៥០ដុល្លារ ក្នុង១ឆ្នាំ នេះចាត់ទុលជាចំណូលខ្ពស់មួយរបស់កសិករនៅជនបទ។ សមិទ្ធផលដ៏ប្រពៃគឺបានមកពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ខមន្ត្រី ដែលរក្សាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលសហការជាមួយអង្គការ IFAD បានជួយឧបត្ថម្ភថវិកាដើម្បីអនុវត្តគម្រោងកម្មវិធីនេះ ក្នុងបំណងលើកកំពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការណែនាំបន្ថែមលើការងារបច្ចេកទេស ទីផ្សារ និងការកែច្នៃដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលរបស់កសិករ ជាពិសេសលោកបានលើកទឹកចិត្តដល់កសិករឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ ស្របតាមកំណើនសេដ្ឋកិច្ចកម្ពុជា កំពុងតែមាននិន្នាការកើនឡើង។