-នៅព្រឹកថ្ងៃពុធ ២ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវដឹកនាំដោយ លោក សេង ស៊ុនហ៊ួត អគ្គាធិការរង លោក អគ្គាធិការរង លោកអធិការ លោក លោកស្រី អនុប្រធានការិយាល័យ និងមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបើកកិច្ចប្រជុំចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក និងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។