Other News
ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចូលរួមបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវ:ដល់អាជីវករថ្នាំកសិកម្ម និងជីកសិកម្មក្រោមការសហការរវាងនាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកំពត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកពត ដោយមានសិក្ខាកាមចូលរួមប្រមាណ ១០០នាក់ ។ គោលបំណងសំខាន់វគ្គនេះចង់ឲ្យបងប្អូនបានយល់ពីនីតិវិធី និងវិធានបច្ចេកទេសក្នុងការធ្វើពាណិជកម្មថ្នាំកសិកម្មជីកសិកម្មប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។