Other News
ដើម្បីលើកកំពស់ការយល់ដឹងនិង ការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មត្រូវតាមបច្ចេសទេសត្រឹមត្រូវតាមបទដ្ឋានដល់កសិករ និងអាជីវករ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃចន្ទ ១១កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទរួមជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងសហការី បានអញ្ជើញបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូ លក់ដុំលក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម តាមប្រព័ន្ធរូបភាពពីចម្ងាយដោយមានរយ:ពេល០៥ថ្ងៃដើម្បីទទួលបាននូវវិញ្ញាបនបត្រ សម្រាប់ធ្វើពាណិជ្ជកម្ម ។