Other News
កាលពីថ្ងៃអង្គារ ៦កើត ដល់ថ្ងៃសុក្រ ៩កើត ខែកកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំងលោក កន កុម្ភៈ អនុប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានចុះអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពថ្នាំកសិកម្ម និងជីកសិកម្ម ក៍ដូចជាការកាត់បន្ថយនូវការចរាចរថ្នាំកសិកម្ម និងជីកសិកម្មល្មើសច្បាប់ផងដែរ។