Other News
នៅថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានចុះទៅជួបមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្នុងគោលបំណងធ្វើបទបង្ហាញ និងបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រកសិកម្ម ដោយមានការបញ្ចូលទីតាំងដែលពាក់ព័ន្ធនឹងផលិតកម្ម ការប្រមូលទិញ និងកែច្នៃផលិតផលកសិកម្ម។ ក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងជួបពិភាក្សាជាមួយលោកប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យជំនាញដើម្បីពង្រឹងប្រព័ន្ធឲ្យកាន់តែមានភាពល្អប្រសើរ៕