ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអញ្ជើញចុះពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh និងការប្រើប្រាស់ ChatGPT AI នៅខេត្តកណ្តាល

ចេញ​ផ្សាយ​ ២៦ កុម្ភៈ ២០២៥ 3334

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដឹកនាំដោយលោក សៀ ប៉េង ប្រធានការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh  និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសុបនិមិត្ត ChatGPT នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ដែលមានសមាសភាពចូលរួមសរុបចំនួន ១៥រូប។

មន្ត្រីបង្គោលទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយគ្រូបង្គោល  និងសំដែងការចាប់អារម្មណ៍លើប្រធានបទ ការប្រើប្រាស់ថ្នាល CamDX និង CamDigiKey  ការបង្កើត QR Code សម្រាប់ប្រើប្រាស់លើឯកសារផ្លូវការផ្សេងៗ និងការប្រើប្រាស់បណ្តុំបច្ចេកវិទ្យា AI ដែលជាផ្នែកមួយសំខាន់សម្រាប់ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់។ បន្ថែមពីការធ្វើបទបង្ហាញ ក៏មានការជជែកពិភាក្សា និងអនុវត្តផ្ទាល់នៅលើកុំព្យួទ័រ និងទូរស័ព្ទស្មាតហ្វូនផងដែរ។

ជាទីបញ្ចប់ ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល បានជួយសម្របសម្រួលដោះស្រាយបញ្ហាមួយចំនួនលើការគ្រប់គ្រងទំព័រហ្វេសបុកផ្លូវការរបស់មន្ទីរ និងពន្យល់បន្ថែមពីសុវត្ថិភាពនៃការប្រើប្រាស់ និងគ្រប់គ្រងទំព័រហ្វេសបុក តេលេក្រាម និងគេហទំព័ររបស់មន្ទីរ។ បន្ថែមពីនេះទៀតក្រុមការងារស្នើសុំឱ្យ មានជនបង្គោលទទួលខុសត្រូវការងារឌីជីថល ភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីបច្ចេកទេសថ្នាក់ជាតិ ដើម្បីបន្តធ្វើការជាមួយគ្នាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1580

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1106

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1069

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1064

ឯកឧត្ដមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារ ប្រជុំ​ពិភាក្សា​អំពីការពង្រីក ពង្រឹងកិច្ចសហការអភិវឌ្ឍន៍ វារីវប្បកម្មនៅ​ខេត្ដព្រៃវែង ឱ្យកាន់​តែប្រសើរឡើង

ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចអភិវឌ្ឍន៍​វិស័យវារីវប្បកម្ម​កម្ពុជា បានដឹកនាំក្រុមការងារ...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1083

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី»

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី» ====================== នៅថ្ងៃទី៨...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1161

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»នៅខេត្តតាកែវ សប្បាយចិត្តនឹងទទួលបានការបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1337

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1035

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ មន្រ្តីជលផល និងមន្រ្តីស្ថាប័នពាក់ព័ន្ធ កងកម្លាំងចម្រុះដែលកំពុងបំពេញការនៅខេត្តចំនួនពីរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1079

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៥ នៃស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1006

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៃវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1085

ពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...