ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1579

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៧នៃរាជរដ្ឋាភិបាលកម្ពុជា របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ស្តីពីរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣-២០២៤ និងពិនិត្យ សម្រេចលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងសង្គមកិច្ច។

ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ  សមាជិកក្រុមប្រឹក្សាជាតិ មន្រ្តីជំនាញ និងអង្គការដៃគូផងដែរ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សាជាតិ មន្រ្តីជំនាញ និងអង្គការដៃគូដែលបានផ្តល់ធាតុចូល និងខិតខំរៀបចំផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ប្រកបទៅដោយរលូន។

នាឱកាសនេះដែរ ឯកឧត្តមក៏បានជម្រាបបន្ថែមនូវលទ្ធផលសង្ខេបដែលក្រុមប្រឹក្សាអនុវត្តបានរួមមាន ៖ទី១.វឌ្ឍនភាពការងារកែសម្រួលព្រះរាជក្រិត្យ ២.ការលើកកំពស់ការយល់ដឹងអំពីសិទ្ធិកុមារ ៣.ការលើកកំពស់កុមារតាមប្រព័ន្ធអនឡាញ ៤.ការរៀបចំផែនការសកម្មភាពកុមារឆ្នាំ២០២៥-២០៣០ ៥.ការចូលរួមសន្និសិទពិភពលោកនៅ ប្រទេសកូឡំប៊ី និងទី៦.ការរៀចំសន្មិសីទថ្នាក់ជាតិ។ ឯបញ្ហាប្រឈមរួមមាន ទី១.ច្បាប់មិនទាន់បានផ្សព្វផ្សាយឱ្យទូលាយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ២.ការគ្រប់គ្រងព័ត៌មានស្តីពីការរំលោភតាមប្រព័ន្ធអនឡាញនៅមានកម្រិត និងទី៣.ការរៀបចំច្បាប់មិនត្រូវបានអនុវត្តពេញលេញនៅឡើយ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកជាសំណូមពរនៅចំពោះមុខអង្គពិធី៖ ទី១.ចូលរួមពិនិត្យ និងដាក់បញ្ចូលបន្ថែមនូវធាតុចូល ២.សូមថ្នាក់ក្រសួងពាក់ព័ន្ធបញ្ចូលសិទ្ធិកុមារក្នុងគោលនយោបាយនៃប្រព័ន្ធការងារ ៣.ពន្លឿនឯកសារដើម្បីដាក់ជូនទៅទីស្តីការគណ:រដ្ឋមន្រ្តី ៤.ជម្រុញការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទាំងថ្នាក់ជាតិនិងក្រោមជាតិ និងទី៥ជំរុញឱ្យមានការផ្សព្វផ្សាយសន្ធិសញ្ញាស្តីពីសិទ្ធិកុមារ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1580

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1106

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1069

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1064

ឯកឧត្ដមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារ ប្រជុំ​ពិភាក្សា​អំពីការពង្រីក ពង្រឹងកិច្ចសហការអភិវឌ្ឍន៍ វារីវប្បកម្មនៅ​ខេត្ដព្រៃវែង ឱ្យកាន់​តែប្រសើរឡើង

ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចអភិវឌ្ឍន៍​វិស័យវារីវប្បកម្ម​កម្ពុជា បានដឹកនាំក្រុមការងារ...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1083

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី»

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាស្ដីពី «ការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្ម​ស្វាយចន្ទី» ====================== នៅថ្ងៃទី៨...
ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1161

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»

បងប្អូនកសិករអ្នកដាំបន្លែ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»នៅខេត្តតាកែវ សប្បាយចិត្តនឹងទទួលបានការបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1337

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1035

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ មន្រ្តីជលផល និងមន្រ្តីស្ថាប័នពាក់ព័ន្ធ កងកម្លាំងចម្រុះដែលកំពុងបំពេញការនៅខេត្តចំនួនពីរ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំអធិការរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1079

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៥ នៃស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1006

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៃវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន...
ចេញ​ផ្សាយ​ ០៨ មេសា ២០២៥ 1085

ពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...