ឯកឧត្ដមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារ ប្រជុំ​ពិភាក្សា​អំពីការពង្រីក ពង្រឹងកិច្ចសហការអភិវឌ្ឍន៍ វារីវប្បកម្មនៅ​ខេត្ដព្រៃវែង ឱ្យកាន់​តែប្រសើរឡើង

ចេញ​ផ្សាយ​ ០៩ មេសា ២០២៥ 1358

ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចអភិវឌ្ឍន៍​វិស័យវារីវប្បកម្ម​កម្ពុជា បានដឹកនាំក្រុមការងារ ប្រជុំពិភាក្សាអំពីការពង្រីក ពង្រឹងកិច្ច​​សហកា​រ​អភិវឌ្ឍន៍ ឱ្យកាន់តែប្រសើរឡើងថែមទៀត លើកិច្ចអភិវឌ្ឍន៍​វារីវប្បកម្ម ​នៅខេត្ដព្រៃវែង។
ដំណើរបេសកកម្មមានការចូលរួមពី ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ រដ្ឋបាលជលផល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង តំណាងលោកអភិបាលស្រុកពាមរក៍ នាយ នាយរងខណ្ឌ ផ្នែករដ្ឋបាល​ជលផល វិស័យឯកជន មានលោកជំទាវប្រធានសមាគម​អ្នកផ្គត់​ផ្គង់​ត្រីកម្ពុជា និងតំណាងវារីវប្បករនៅស្រុកពាមរក៍ ខេត្ដព្រៃវែង។
លទ្ធផលនៃកិច្ចប្រជុំរួមមាន៖ ទី១.សមាគមអ្នកផ្គត់ផ្គង់ត្រីកម្ពុជា បង្កើន​ការ​ទិញត្រី ដែលវារីវប្បករមានស្រាប់បន្ថែមទៀត ឱ្យបានទាន់ពេលវេលា ទី២. សមាគមអ្នកផ្គត់ផ្គង់ត្រីកម្ពុជា បន្តសហការជាមួយខណ្ឌរដ្ឋបាល​ជល​ផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង បន្តទិញ​ត្រី​នៅតាមបណ្ដុំអាជីវកម្មអ្នកចិញ្ចឹមត្រីទាំង១៩ បណ្ដុំផ្សេងៗទៀតដោយ​ខណ្ឌ​រដ្ឋបាលជលផលធ្វើផែនការ និងសម្របសម្រួលជូនសមាគម ។
ទី៣. ពង្រឹងក្រុមបណ្ដុំអាជីវកម្មអ្នកចិញ្ចឹមត្រី ដោយសម្រប​សម្រួលរៀបចំ​ជាសហគមន៍កសិកម្ម (វារីវប្បកម្ម) ឱ្យបាន១សហគមន៍ក្នុង១ស្រុកៗ ដើម្បី​ងាយ​ស្រួល​សម្របសម្រួលការទិញ លក់ផលវារីវប្បកម្ម​នៅខេត្ដ​ព្រៃវែង និង​បង្កើតក្រុមទំនាក់ទំនងរវាងវារីវប្បករ ជាមួយសមាគម​អ្នកផ្គត់ផ្គង់ត្រីកម្ពុជា និងខណ្ឌរដ្ឋបាលជលផល តាមរយៈការបង្កើតក្រុមតេលេក្រាមរួមគ្នា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ មេសា ២០២៥ 88

សេចក្តីប្រកាសព័ត៌មាន

ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 293

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 316

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារអង្គការ FAO អំពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនង​សាធារណៈ បានទទួលជួបពិភាក្សាការងារ...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 328

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិន

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 326

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 346

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សា និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 351

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្ដគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា...
ចេញ​ផ្សាយ​ ២២ មេសា ២០២៥ 442

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបពិភាក្សាការងារជាមួយលោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក ចាប​ វិបុល​ នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា​...
ចេញ​ផ្សាយ​ ២២ មេសា ២០២៥ 413

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសំណេីសុំអនុញ្ញាតបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរ

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសំណេីសុំអនុញ្ញាតបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ចំនួន...
ចេញ​ផ្សាយ​ ២១ មេសា ២០២៥ 548

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៩-២០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1889

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អញ្ជើញចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១...
ចេញ​ផ្សាយ​ ១១ មេសា ២០២៥ 1410

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?

តើបងប្អូនកសិករយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងកត្តាទីផ្សារនៃកសិផល ដែលផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប?