នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានកសិ-ឧស្សាហកម្ម បានរៀបចំកិច្ចប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋាន លោក លោកស្រី ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យនិងមន្ទីរពិសោធន៍ ព្រមទាំងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាពការងារ ការតម្រង់ទិសការងារពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងបង្កើនភាពស្និតស្នាលរវាងថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានអង្គប្រជុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ សូមបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អក្នុងការអនុវត្តការងារ។