នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យស្ថានភាពការធ្វើវារីវប្បកម្ម នៅទីតាំងចិញ្ចឹមត្រី របស់កសិករឈ្មោះ ផុន សុវណ្ណ លើផ្ទៃដីចិញ្ចឹមទំហំ ៧ហិកតា នៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នាយផ្នែករដ្ឋបាលជលផលខេត្តកណ្តាល។
ផ្ទៃដីដែលចិញ្ចឹមត្រីប្រា និងចិញ្ចឹមបំប៉ន (ត្រីម្សៅ) នាំចូលអាយុ១០ថ្ងៃ មានចំនួន៤ស្រះ ដែលក្នុងនោះ មានចំនួន ២៦លានកូន។
ឯកឧត្ដមរដ្ឋលេខាធិការ និងមន្ត្រីជំនាញ បានណែនាំបន្ថែមអំពីបច្ចេកទេសចិញ្ចឹម ការរក្សាទុកចំណី ការតាមដានជំងឺត្រី និងបានផ្តល់ជាដំណោះស្រាយអំពីបញ្ហាកម្ចីទុន ដោយបង្វែរពីធនាគារពាណិជ្ជមកធនាគារ ARDB ដែលមានការប្រាក់ទាប ទប់ទល់ក្នុងកាធ្វើអាជីវកម្មវារីវប្បកម្មនេះ៕