Other News
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ នៅក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានមន្ត្រីរាជការចំនួន ២៥០នាក់ចំនួន នៅសកលវិទ្យាល័យភូមិន្ទកសិកម្មមានសាស្ត្រចារ្យ និងនិស្សិតចំនួន ១៥០០នាក់ នៅសាលាជាតិកសិកម្មកំពង់ចាមមានសាស្ត្រចារ្យ និងនិស្សិតចំនួន៥០០ នៅសាលាជាតិកសិកម្មព្រែកលៀបមានសាស្ត្រចារ្យ និងនិស្សិតចំនួនប្រមាណ ១០០នាក់ ស្ថាប័ននានាក្រោមឱវាទក្រសួង ព្រមទាំងមន្ទីរកសិកម្មរាជធានី ខេត្តទាំងអស់ បានចូលរួមស្តាប់ដោយយកចិត្តទុកដាក់ និងតាមដាននូវការបកស្រាយក៏ក្បោះក្បាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការងារបោះបង្គោលខ័ណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។