Other News
នៅរសៀលថ្ងៃចន្ទ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារតាមដាននិងផ្សព្វផ្សាយព័ត៌មានលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម ក្រោមអធិបតីភាពលោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងជាប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា សរុបចំនួន២៥នាក់។ កិច្ចប្រជុំនេះមានគោលបំណងបង្កើនប្រសិទ្ធភាពការងារនិងអនុវត្តវិធីសាស្រ្តលើការឆ្លើយតបទៅនឹងមតិយោបល់របស់មហាជនលើវិស័យកសិកម្មឲ្យបានសមស្របតាមជំនាញបច្ចេកទេសរបស់អង្គភាពនីមួយៗ និងចូលរួមចំណែកពង្រីកការផ្សព្វផ្យាយព័ត៌មានទៅកាន់សាធារណជនឲ្យបានឆាប់រហ័ស ច្បាស់លាស់ និងទូលំទូលាយ។