Other News
ថ្ងៃសុក្រ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដឹកនាំសហការី និងមន្រ្តីជំនាញ បានបន្តសកម្មភាពក្នុងកម្មវិធី World Soil Day បានទៅទស្សន:កិច្ចនៅកសិដ្ឋានគំរូមួយដែលកសិករបានដាំដំណាំបែបជីវៈចម្រុះ ដែលបានផ្លាស់ប្តូរឥរិយាបទពីការដាំដំណាំដោយការប្រេីប្រាស់ជីកសិកម្ម ប្តូរមកការដាំដុះដំណាំបែបសរីរាង្គវិញ។ នៅរសៀលថ្ងៃដដែល ជាសកម្មភាពទី២. លោកប្រធាននាយកដ្ឋានសហប្រតិបត្តិការអរន្តជាតិ និងសហការីបាន ចូលរួមសន្និសីទអន្តរជាតិ និងពិភាក្សាលេីប្រធានបទ “Soil Erosion” ដែលមានសមាសភាពចូលរួមមកពីបណ្តាប្រទេសអន្តរជាតិចំនួន៩ រួមមានប្រទេស Australia, Cambodia, Loa, Costa Rita, Malaysia, Myanmar, Philippine, Taiwan និងThailand។