Other News
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៣:០០ រសៀល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិឲ្យ កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចូលជួបសម្តែងការគួរសម និងពិភាក្សាពីការងារសហប្រតិបត្តិការរវាងក្រសួង (រដ្ឋបាលព្រៃឈើ) ជាមួយនឹងអង្គការនេះ។
ចាប់ពីឆ្នាំ២០០២ មក កិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ) បានទទួលលទ្ធផលវិជ្ជមានក្នុងកិច្ចការពារអភិរក្សធនធានព្រៃឈើ សត្វព្រៃ និងជីវចម្រុះ នៅក្នុង និងនៅតំបន់ព្រៃការពារជួរភ្នំក្រវាញភាគខាងត្បូង ដោយមានការកើនឡើងនូវគម្របព្រៃ និងស្ថានភាពសត្វព្រៃ និងផ្តល់សារសំខាន់លើការផ្គត់ផ្គង់ប្រភពទឹក សម្រាប់បម្រើដល់វារីអគ្គិសនីក្នុងតំបន់ភ្នំក្រវាញផងដែរ។