Other News
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញជាអធិបតី ក្នុងពិធីព្រលែងកូនត្រីចម្រុះសរុបចំនួន ៦០ ០០០កូន នៅភូមិព្រៃឈ្នួល ខេត្តតាកែវ។
ពិធីព្រលែងកូនត្រីនេះ ប្រារព្ធឡើងនៅភូមិព្រៃឈ្នួល ខេត្តតាកែវ ដោយមានការរួមពីលោក សយ សុភាព អគ្គនាយកនៃមជ្ឈមណ្ឌលព័ត៌មានដើមអំពិល អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ វិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសម្ដេចតេជោ ហ៊ុន សែន មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនទៀត។
កូនត្រីចម្រុះដែលត្រូវព្រលែងមានចំនួនសរុប ៦០ ០០០កូន ដែលក្នុងនោះមានត្រីឆ្ពិន ៣០ ០០០កូន ត្រីកាហែ ៥ ០០០កូន ត្រីប្រា ១៥ ០០០កូន ត្រីអណ្ដែងទន់ ៥ ០០០កូន និងត្រីព្រលូងចំនួន ៥ ០០០កូន៕