Other News
នៅល្ងាចថ្ងៃពុធ ៣កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ ព្រមទាំងមន្រ្តីរាជការ បានចូលរួមអបអរសាទរ និងជូនពរឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។