Other News
នៅទីស្តីការគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ទីក្រុងវៀងចន្ទន៍ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយចំនួន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
សូមជម្រាបថា ក្នុងរបៀបវារៈនៃការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានាថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឯកឧត្តមបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយឯកឧត្តម លៀន ធីកែវ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ប្រទេសឡាវពាក់ព័ន្ធនឹងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើការងារបង្កាត់ពូជដំរី។