Other News
នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទីព្រឹកនេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសិក្ខាកាមអញ្ជើញមកពី អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាយកដ្ឋាននីតិកម្មកសិកម្ម នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំង២៥ សរុបប្រមាណជាង១២០រូប។