Other News
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅកសិដ្ឋានគោនៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារសាច់ និងលាមកគោជូនម្ចាស់កសិដ្ឋាន។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានជួយសម្រួលដល់កសិដ្ឋានតាមរយ:ការនាំម្ចាស់ក្រុមហ៊ុន i7 មកជួយគាំទ្រទីផ្សារផ្នែកសាច់ និងនាំម្ចាស់ក្រុមហ៊ុនយន់ មកទិញលាមកគោទាំងអស់។ ដោយសារកន្លងមកកសិដ្ឋាននេះ ក្រៅពីចែកឱ្យកសិករក្នុងភូមិ មិនទាន់បានយកលាមកគោមកកែច្នៃអ្វីទេ ដែលជាហេតុបណ្តាលឱ្យលាមកគោនៅសល់ច្រើន ប៉ះពាល់ដល់សុខភាពសត្វ និងបង្កក្លិនមិនល្អដល់បរិស្ថានរស់នៅផងដែរ។
កសិដ្ឋានគោហេងស៊ុននៅខេត្តកំពង់ស្ពឺមានគោសរុបចំនួន៦០០ក្បាល ដែលក្នុង១ខែ កសិករទិញនិងលក់បានជាង១០០ក្បាល។ អ្វីដែលកាន់តែពិសេស កសិដ្ឋាននេះ មានសមត្ថភាពគ្រប់គ្រាន់ដែលអាចបំប៉នគោ ដែលទិញពីកសិករមក ត្រឹមតែរយៈពេល៣ខែ គឺអាចលក់បានថែមទៀតផង៕