Other News
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២៣ លោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលទ្ធផលចុះពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋាននីតិកម្មកសិកម្ម នាយកដ្ឋានផែនការ ស្ថិតិ និងមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន និងអនុប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទនាយកដ្ឋាន។