នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាក់ទងនឹងការធ្វេីតេស្តរកសារធាតុញៀន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានស្តាប់បទបង្ហាញចប់សព្វគ្រប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបង្កេីតគណៈកម្មាការរៀបចំ និងគ្រប់គ្រងការងារធ្វេីតេស្តរកសារធាតុញៀននេះ ដេីម្បីសិក្សាឱ្យបានច្បាស់លាស់ពីនីតិវិធីការងារ ដើម្បីឈានទៅអនុវត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា ការធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់មន្ត្រីរាជការ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕