នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងប្រតិភូអមដំណើរបានបន្តការងារចុះសំណេះសំណាលជាមួយប្រជាកសិករមកពី ឃុំចុងជាច គោកស្រុក សេដា និងឃុំត្រពាំងព្រីង ស្រុកតំបែរ និងចែកកូនជ្រូកដល់កសិករ ៥គ្រួសារ មួយគ្រួសារបានជ្រូក ៥ក្បាល ចែកមេមាន់ដល់កសិករ ៨គ្រួសារ មួយគ្រួសារបាន ៥០ក្បាល ព្រមទាំងផ្តល់ ចំណី ស្នូកចំណី ស្នូកទឹក ដល់ប្រជាកសិករចិញ្ចឹម ដើម្បីរកចំណូលសម្រាប់ក្រុមគ្រួសារ។ ឯកឧត្តម ក៏បានណែនាំនិងផ្តាំផ្ញើឲ្យកសិករទទួលសត្វពេលនេះ យកចិត្តទុកដាក់ថែទាំសត្វឲ្យបានល្អ ហើយមន្ត្រីផលិតកម្មនិងបសុព្យាបាល ត្រូវតាមដាន ជួយផ្តល់បច្ចេកទេសឲ្យបានជាប្រចាំ។
In the afternoon of 20 May 2016, H.E Veng Sakhon, Minister of Agriculture, Forestry and Fisheries, and accompanied MAFF's officials, went to visit farmers from Chong Cheach, Kork Srok, Seda and Trapiang Pring commune, Tombe' district, and gave piglets to 5 families (5 piglets each), hens to 8 families (50 hens each), and animal feed, feed and water trays to the animal bearers. H.E Minister asked the animal receivers to take good care of the animals, and Animal Production and Health officials to have close monitoring, and regularly provide technical assistance to the farmers.