Other News
ក្រុមការងាររបស់ក្រសួងនៅតែបន្តបំពេញបេកកម្ម នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយបញ្ហាថ្លៃស្រូវ ជូនប្រជាពលរដ្ឋនៅតំបន់នោះ ------------------------------------------- បន្ទាប់ពីក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ ដោយបានដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរួចមក ជាលទ្ធផល កសិករនៅខេត្តទាំងពីរមានចិត្តសប្បាយរីករាយ និងបានសហការលក់ស្រូវទៅតាមតម្លៃដែលបានកំណត់ ហើយមកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវនៅតែបន្តប្រមូលទិញស្រូវរបស់បងប្អូនកសិករយ៉ាងសស្រាក់សស្រាំ ។ ក្រុមការងារនៅតែបន្តតាមដានយកចិត្តទុកដាក់ដោយមិនឱ្យប្រជាកសិករយើងបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ ៕