សមាជិកសហគមន៍ចំនួនពីរ ដែលស្ថិតនៅស្រុកព្រះស្ដេច ត្រូវបានទទួល ការលើកទឹកចិត្ត និងជំរុញន្ថែមទៀតពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម។ សហគមន៍ទាំំងពីរនេះ មានសហគមន៍អភិវឌ្ឍន៍កសិកម្មពោធិលាស់សែនជ័យ និងសហគមន៍ អភិវឌ្ឍន៍កសិកម្មបូព៌ាសែនជ័យ នៅឃុំក្រាំងស្វាយស្រុកព្រះស្តេច។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន បានអញ្ជើញទៅទីនោះ កាលពីពាក់កណ្ដាលសប្តាហ៍នេះដែល ជាដំណើរមួយ ដើម្បីពិនិត្យ ស្ថានីយបូមទឹកពោធិលាស់។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តចំពោះស្មារតីរបស់កសិករដែលរួមគ្នាបង្កើតបានជាសហគមន៍នេះឡើងហើយអ្វីដែលចង់បាននិងចង់ឃើញ នោះភាពនាំមុខរបស់សហគមន៍ទៅកាន់កសិករដទៃ ទៀត និងការប្រមែប្រមូលគ្នាពង្រីកសហគមន៍។
លោកបន្តទៀតថា ខណៈនេះការធ្វើកសិកម្មបាន ប្រែប្រួលច្រើនណាស់ដូចនេះគេពុំអាចអនុវត្តនូវវិធីចាស់ដែលធ្វើតាមទម្លាប់តៗគ្នាទៀតឡើយ។ កសិករត្រូវតែប្រកាន់យកឥរិយាបថថ្មីគឺផ្លាស់ប្តូរទម្លាប់ចាស់ដែលពឹងលើធម្មជាតិទាំងស្រុង ធ្វើតាមរបៀប ចាស់តាមយថាផល ពុំមានការថែទាំការសម្រិតសម្រាំងពូជ។ល។
លោកបានពន្យល់ពីរបៀបធ្វើថ្មីដែលក្នុងនោះមានរបៀបជ្រើសរើសពូច របៀបសាប របៀប ស្ទូង ការថែទាំការទុកដាក់ពូជ។ លោកបញ្ជាក់ថា ការផ្លាស់ប្តូរបែបនេះទើបជំរុញបាននូវផលិតកម្ម កសិកម្ម ហើយចំណូលគ្រួសារនឹងកើនឡើង។ លោករដ្ឋមន្ត្រីបានសន្យានឹងផ្ដល់ពូជស្រូវសុទ្ធល្អ ១០ គីឡូក្រាមក្នុងមួយគ្រួសារ ប្រសិនជាកសិករចង់ធ្វើការផ្លាស់ប្ដូរពូជ និងអនុវត្តតាមបច្ចេកទេសថ្មីរបស់ ក្រសួង។
ក្នុងដំណើរចុះទៅពិនិត្យស្ថានីយបូមទឹកពោធិលាស់ និងជួបជាមួយសហគមន៍ទាំងពីរនេះ ដែរ លោករដ្ឋមន្ត្រីបានជួយបត្ថមបណ្ដាញចរន្តអគ្គិសនីចូលស្ថានីយបូមទឹកពោធិលាស់ដើម្បីធ្វើការ បូមទឹកស្រោចស្រពវាលស្រែនៅតំបន់នោះ និងធ្វើការស្ដារប្រឡាយមេដែលរាក់សម្រាប់ធ្វើការនាំទឹក ទៅចែកចាយនៅតំបន់ជុំវិញនោះផង។ លោកក៏បានជួយឧបត្ថមក្នុងការជួសជុលអាគារសហគមន៍ និងបណ្តុះបណ្តាលថ្នាក់ដឹកនាំសហគមន៍៕