ក្រោមគម្រោងរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី កសិករជាច្រើនគ្រួសារ ដែលជាសមាជិកសហគមនេសាទក្រាំងដង្កោ នៅឃុំអន្លង់វិល ស្រុកកណ្ដៀងបានប្រកបរបរបន្ថែម ដោយដាំផ្កាម្លិះ។
មន្ត្រី ក្រសួងកសិកម្មបានប្រាប់រស្មីកម្ពុជា កាលពីរសៀលថៃ្ងទី៣ខែកុម្ភះ ថាពីថ្ងៃទី១កុម្ភះ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន និងសហការីបានអញ្ជីញទៅពិនិត្យមើលការដាំផ្កាម្លិះ និងសំណេះសំណាលជាមួយកសិករចំនួន១០០គ្រួសារ នៅឃុំអន្លង់វិល ស្រុកកណ្ដៀង។ នៅទីនោះជាការផ្ដល់កសិករថែមទៀត។
មន្ដ្រី ជំនាញដែលអមដំនើរ បានផ្ដល់នូវចំនណេះដឹងជាបច្ចេកទេសទាក់ទងនឹងការដាំដំណាំនិង ផ្កាម្លិះ មានដូចជា ជំងឺការដាក់ជី ការប្រើទឹក ការប្រមូលផល។ល។មន្ដ្រីដដែលបានអោយដឹងទៀតថាថ្លែងទៅកាន់កសិករ លោករដ្ឋមន្ដ្រីបានសម្ដែងនូវការកោតសរសើរ និងលើកទឺកចិត្ដដល់កសិករដែលបងើតនូវរបរបន្ថែមនេះ។
លោកបានបញ្ជាក់ថាដំណាំនេះមានទីផ្សារល្អណាស់ពិសេសផ្កាម្លិះ ដូច្នេះធ្វើ យ៉ាងណាបង្កើតផលិតផលឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ។
លោករដ្ឋមន្ដ្រីក៏បានរំលឺកផងដែរថា សហគមន៏នេសាទក្រាំងដង្កោបានកើតឡើង ដោយសារគម្រោងកាត់បន្ថយភាពក្រីក្របឺងទន្លេសាប ក្រោមជំនួយឧបត្ថម្ភ ADB ។ គម្រោងបានបន្សល់ទុកសមិទ្ធផលជាច្រើនដូចនេះចូលនាំគ្នារក្សាសមិទ្ធផល ឪ្យបានគង់វង្ស ពីព្រោះគម្រោងបានចំនាយថវិការជាច្រើន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់បងប្អូន ។
គម្រោងចិញ្ចឺម សត្វ ត្រី ដាំបន្លែ និងផ្កាត្រូវធ្វើយ៉ាងរក្សាអាជីពនេះឱ្យនៅស្ថិតស្ថេរនិងរីកចំរើន។ អង្គភាពជំនាញពាក់ព័ន្ធមន្ទីរកសិកម្មត្រូវតាមដានការអនុវត្តន៏បន្ត ក្រោយេពេលគម្រោងបានចប់ ធ្វើយ៉ាងណាឱ្យសកម្មភាពរបស់គម្រោងនៅតែបន្តប្រកបទៅដោយផ្លែផ្កា ។
ដោយឡែកអង្គភាពពាក់ព័ន្ធមន្ទីរកសិកម្ម ត្រូវរកឱកាសនាំពួកគាត់ទៅមើល និងសិក្សាយកបទពិសោធន៏ពីកសិករដែលទទួលបានជោគជ័យលើការដាំផ្កាម្លិះ នៅភូមិកោះក្របី ខេត្តកណ្ដាល៕