Other News
រដ្ឋបាលជលផល៖ នៅថ្ងៃប្រហស្បតិ៍ ៤កើត ខែភទ្របទ ដល់ថ្ងៃ សៅរ៍ ១៣ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣-២២ ខែកញ្ញា ឆ្នាំ២០១៨ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក អ៊ឺន សុភា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើសវនកម្មផ្ទៃក្នុងតាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅគម្រោងការធ្វើឱ្យប្រសើរនូវអភិបាលកិច្ចគ្រួសារតាមរយៈការពង្រឹងសហគមន៍នេសាទ ដើម្បីរួមចំណែកសន្តិសុខស្បៀងមុខរបរចិញ្ចឹមជីវិត និងធានាដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។