Other News
នៅព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “ សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២២ បូកសរុបលទ្ធផលការងារអគ្គាធិការដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក អគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងលោក លោកស្រី នាងកញ្ញាជាមន្ត្រីរាជការ នៃអគ្គាធិការដ្ឋានទាំងអស់។
កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត