Other News
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហភាពអឺរ៉ុប និងអង្គការដៃគូរគាំទ្រគម្រោង បានរៀបចំពិធីដាក់ឱ្យដំណើរការកម្មវិធីហិរញ្ញវត្ថុគាំទ្រការអភិវឌ្ឍ ហៅកាត់ជាភាសាអង់គ្លេស ISF ដោយមានការចូលរួមពីម្ចាស់ និងតំណាងក្រុមហ៊ុនសហគ្រាសកែច្នៃផលជលផលក្រោយប្រមូលផលមកពីរាជធានី-ខេត្តមួយចំនួន។ តាមរយៈកម្មវិធីនេះ តំណាងក្រុមហ៊ុនសហគ្រាសរំពឹងថា ពួកគេនឹងអាចពង្រឹង និងពង្រីកអាជីវកម្មកែច្នៃចំណីអាហារឱ្យកាន់តែមានស្តង់ដាខ្ពស់ សម្រាប់ទីផ្សារនាំចេញ។