Other News
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីក្នុងការអភិវឌ្ឍចំណូលដល់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុងភូមិ៣២ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការជួបប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តដល់មន្ត្រីឱ្យខិតខំសិក្សាស្រាវជ្រាវបន្ថែម ក្នុងការដាំខ្ញីខ្មៅ ការចិញ្ចឹមមាន់ ចិញ្ចឹមឃ្មុំ ព្រមទាំងសហការជាមួយដៃគូផ្សេងៗទៀត ក្នុងការធ្វើកសិរុក្ខកម្ម (Agroforesty) នៅចន្លោះរងកៅស៊ូ និងបានផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់កម្មករចៀរជ័រកៅស៊ូ៕