Other News
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋាន ឮការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានជូនដំណើរជំនាញការមកពីក្រសួងកសិកម្មសហរដ្ឋអាមេរិកទៅទស្សនកិច្ចនៅទីតាំង ប្រមូលទិញសំអាតវេចខ្ចប់ផ្លែស្វាយស្រស់របស់ក្រុមហ៊ុន Hyundai នៅខេត្តកំពង់ស្ពឺ ដើម្បីជួយពិនិត្យនិងផ្តល់យោបល់បច្ចេកទេសបន្ថែមជូនដល់ក្រុមហ៊ុន ដើម្បីកាន់តែអាចធានាបាននូវភាពអនុលោមភាពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដែលជាផ្នែកមួយនៃសកម្មភាពសិក្ខាសាលាស្តីពីប្រព្រឹត្តកម្មភូតគាមអនាម័យ ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០១៩ នៅរាជធានី ភ្នំពេញ និងជាផ្នែកមួយនៃជំនួយសហប្រតិបត្តិការបច្ចេកទេសស្តីពីការវិភាគហានីភ័យសមាសភាពចង្រៃលើដំណាំស្វាយនិងស្វាយចន្ទី ដែលផ្តល់ដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក។