ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០១៩ 3350

នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងនិស្សិតប្រមាណ ២៥០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន សេរី នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមបានអាន របាយការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីស្ថានភាពទូទៅរបស់វិទ្យាស្ថាន និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ កម្មវិធីសិក្សា ការងារអប់រំ បណ្តះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ កិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងលទ្ធផលសំខាន់ៗដែលវិទ្យាស្ថានសម្រេចបានក្នុងរយ:ពេលកន្លងមក។ ថ្ងៃនេះ វិទ្យាស្ថានបានរួមសហការ៉ឥគ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ដែលបាននិងកំពុងធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម និងអភិវឌ្ឍន៍ជនបទ តាមរយៈការរៀបចំសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ន,ថ្មីៗទាក់ទងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ សម្រាប់ទុកជាទុន និងពុទ្ធិគ្រឹះរឹងមាំក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឆ្លើយតបទៅនឹងបរិបទនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើបកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្ត និងលោកនាយកកម្មវិធីគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា CAVAC បានធ្វើចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ ទូលំទូលាយពាក់ព័ន្ធនឹងកម្មវិធីនាពេលនេះ និងបានសម្តែងនូវឆន្ទ:យ៉ាងមុតមាំក្នុងការបន្តការឧបត្ថម្ភ គាំទ្រ និងសហការពេញលេញក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មដែលកំពុងចូលរួមថែរក្សាកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព និងចីរភាព។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះសមិទ្ធផលនានាដែលវិទ្យាស្ថានជាតិសម្រេចបាននាពេលកន្លងមក ហើយផ្លែផ្កានេះក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន អាជ្ញាធរខេត្ត ជាពិសេសរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ខ្ពស់ គាំទ្រ និងផ្តល់អាទិភាពជូនវិទ្យាស្ថានជាតិក្នុងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឲ្យវិស័យកសិកម្ម។ លោកក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយបានមកចូលរួមក្នុងពិធីបើកសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់ការស្រាវជ្រាវដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្ម និងការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព ភាពប្រកួតប្រជែង និងបរិយាប័ន្ន។ សន្និសីទនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពរបស់កសិករ ហើយបានឆ្លុះបញ្ចាំងពីសក្តានុពលនៃធនធាន មនុស្សសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម ធានាបាននូវការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព ហើយពិតណាស់ថាគោលដៅនេះអាចឈានទៅសម្រេចបាន ល្គឹកណាប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជានាពេលអនាគត។

ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មតាមរយៈការអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សគ្រប់កម្រិតបម្រើឲ្យវិស័យកសិកម្ម និងអន្តរវិស័យពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជួយគាំទ្រ និងជំរុញវិស័យទាំងនោះឲ្យមានការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។ ជាសក្ខីភាព ថ្ងៃនេះមានការជួបជុំអ្នកវិទ្យាសាស្រ្តកសិកម្មគ្រប់វ័យ មកពីគ្រប់គ្រឹះស្ថានឧត្តមសិក្សា បានបង្ហាញអំពីមូលធនមនុស្សកម្ពុជាគឺពិតជាមាន ចំណេះដឹងទូលំទូលាយ ច្នៃប្រឌិត និងមានជំនាញច្បាស់លាស់ដែលរាជរដ្ឋាភិបាលចាត់ទុកជា អាទិភាព និងជាកូនសោសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពការងារ ធានាបាននូវភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការលូតលាស់នៃបច្ចេកវិទ្យាកសិកម្មនាពេលបច្ចុប្បន្ននេះ។ ម៉្យាងវិញទៀត ព្រឹត្តិការណ៍នេះ បានចូលរួមលើកកម្ពស់គុណភាពបណ្តុះបណ្តាល សមត្ថភាពស្រាវជ្រាវ ការបង្កើនសមត្ថភាពសាស្ត្រាចារ្យ សំដៅទៅនឹងការអនុវត្តកសិកម្មប្រកបដោយភាពវៃឆ្លាតឆ្លើយតបទៅតាមការវិវឌ្ឍនៃតម្រូវការទីផ្សារ។

ដើម្បីធានាឲ្យដំណើរការនៃអង្គសន្និសីទវិទ្យាសាស្រ្តនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាឆ្លើយតប ទៅនឹងមុំទី១ ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនទាក់ទងនឹងប្រធានបទខាងលើ ជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងអ្នកវិទ្យាសាស្រ្តគ្រប់វ័យ ធ្វើយ៉ាងណាពង្រឹង និងពង្រីកការអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ទេពកោសល្យ គុណភាព សមត្ថភាព និងសីលធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល ហើយត្រូវរួមគ្នាដើរឲ្យទាន់ទៅនឹងបរិបទនៃសកលភាវូបនីយកម្ម មានជាអាទិ៍៖ ទី១. ត្រូវពង្រឹងជំនាញបច្ចេកវិទ្យាជំនាញឌីជីថលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនីមួយៗប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ទី២. ត្រូវខិតខំបន្តការធ្វើកំណែទម្រង់ប្រព័ន្ធសិក្សាឲ្យបានកាន់តែល្អប្រសើរជាងមុន ដូចជាកម្មវិធីសិក្សា មធ្យោបាយសម្ភារបង្រៀន និងឯកសារឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍នានា ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ សម័យបច្ចេកវិទ្យាឌីជីថល និងសម័យបញ្ញាសិប្បនិម្មិត។ ទី៣. ពង្រឹង និងពង្រីកកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់តាមអភិក្រម រដ្ឋ - ឯកជន - ដៃគូអភិវឌ្ឍន៍ - និងសហគមន៍ ឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សា ការផ្លាស់ប្តូរបច្ចេកទេសវិទ្យាសាស្ត្រ សាស្រ្តាចារ្យ និស្សិត និងការស្រាវជ្រាវ។ ទី៥. និស្សិតទាំងអស់ត្រូវខិតខំពង្រឹងវិន័យសិក្សា ស្វះស្វែងរៀនសូត្រ សិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗតាមប្រព័ន្ធព័ត៌មានវិទ្យាបន្ថែមលើទ្រឹស្ដីដែលបានសិក្សាកន្លងមក។

Other News
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 130

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 165

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 273

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 344

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 312

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 302

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 306

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 296

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 345

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 489

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 512

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 508

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...