ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី " ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់"

ចេញ​ផ្សាយ​ ១៨ សីហា ២០២១ 4895

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៨:៣០ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី " ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់" ដែលកិច្ចប្រជុំនេះស្ថិតក្រោមអភិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា អនុប្រធានគណបក្ស និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាល និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា ព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជា។ 
បន្ទាប់ពីឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភា បានអានសេចក្តីថ្លែងហេតុជូនសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងសមាជិកនៃកិច្ចប្រជុំបានជ្រាបដោយសង្ខេបអំពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់រួចមក ជាបឋម ក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យដាក់ឆ្លងកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នាពេលនេះ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាន និងសមាជិកនៃកិច្ចប្រជុំអំពីសាវតានៃដំណើរការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់" គោលបំណងនៃកិច្ចព្រមព្រៀង ប្រទេសសមាជិក អត្ថប្រយោជន៍ក្នុងនាមប្រទេសសមាជិក ការបង់វិភាគទានប្រចាំឆ្នាំ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងជាពិសេស អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានកន្លងមក។ល។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋ មន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ដែលរួមមាន ៣មាត្រា ដើម្បីបញ្ជូនទៅស្នើសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិតាមនីតិវិធី។ បន្ទាប់មក គណៈកម្មការទី៣ និងទី៥ នៃរដ្ឋសភាក៏បានប្រជុំអនុម័តជាស្ថាពរលើសេចក្តីព្រាង ច្បាប់នេះ កាលពីថ្ងៃទី០៤ ខែសីហា កន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនសម្តេចប្រធានអង្គប្រជុំ និងសមាជិកជ្រាបថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនា ធិការរបស់រាជរដ្ឋាភិបាលនឹងប្រើប្រាស់ច្បាប់នេះឲ្យមានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផលខ្ពស់ ព្រមទាំងប្តេជ្ញាចិត្តធ្វើការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ចជាតិឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី ជាមួយនឹងការអនុម័តសេចក្តីព្រាងច្បាប់នេះ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភាដែលបានដឹកនាំកិច្ចប្រជុំនេះប្រកបដោយសុភវិនិច្ឆ័យដ៏ខ្ពង់ខ្ពស់ ញ៉ាំងឱ្យសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តជាស្ថាពរ ហើយឯកឧត្តមរដ្ឋ មន្រ្តី ក៏បានថ្លែងអំណរគុណចំពោះមតិយោបល់ដែលជាធាតុចូលដ៏មានសារៈសំខាន់ទទួលបានពីឯកឧត្តម លោកជំទាវសមាជិកនៃកិច្ចអង្គប្រជុំគឺពិតជាបានបន្ថែមនូវគុណប្រយោជន៍ និងសុក្រឹត ភាពដល់អត្ថបទច្បាប់នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់នៅពេលដែលប្រជាជនយើងទទួលរងនូវផលប៉ះពាល់ពីគ្រោះធម្មជាតិជាយថាហេតុ ក៏ដូចជាការទទួលរងនូវហានិភ័យដែលបណ្តាលមកពីវិបត្តិជាសកលនៃជំងឺឆ្លងកូវីដ-១៩។ 
ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជូនពរ និងប្រសិទ្ធពរជ័យបវរប្រសើរជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ព្រឹទ្ធសភា សូមទទួលនូវពុទ្ធពរទាំង ៥ប្រការជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

Other News
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 17

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 143

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 245

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 321

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 293

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 282

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 294

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 281

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 321

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 473

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 496

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 498

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...