ជាមួយនឹងការអំពាវនាវ ឲកសិករនៅស្រុកសំបូរផ្លាស់ប្តូរពូជស្រូវ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាងពូជដែលពួកគេបានប្រើប្រាស់នា ពេលនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ បានប្រគល់ស្រូវពូជចំនួនពីរមុខ ដល់កសិករចំនួន២០០គ្រូសារនៅឃុំ សំបូរ ស្រុកសំបូរ។
មន្ត្រីឧុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់កាលពីថ្ងៃទី១១ ខែឧសភាថា ឯកឧត្តមបណ្ឌិត ចន្ទ័ សារុន បានផ្តល់ពូជស្រូវសែន ពិដោរ និងផ្ការំដួល ចំនួន២០គីឡូក្រាម និងពូជបន្លែមួយចំនួន ដល់កសិករចំនួនមួយគ្រួសារ។ កសិករដែលមកទទួលពូជនេះមានចំនួន២០០គ្រួសារ។ មន្ត្រីបានបន្តទៀតថានៅទីនោះ កាលពីពេលថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម បានអំពាវនាវដល់កសិករថា ដើម្បីឲជីវភាពរស់នៅកាន់តែប្រសើរឡើង ដោយការធ្វើកសិកម្ម ដើម្បីក្លាយជាប្រទេសនាំអង្ករចេញ នៅឆ្នាំ២០១៥ខាងមុខ និងកសិករយើងទទួលស្គាល់ពីអន្តរជាតិនោះ កសិករយើងត្រូវតែផ្លាស់ប្តូរឥរិយាបថមួយចំនួន។
ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ថា កសិករគួរតែផ្លាស់ប្តូរ ពីការធ្វើស្រែតាមទម្លាប់តៗគ្នា មកអនុវត្តន៍ប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ( ប វ ស )។ ប្តូរទម្លាប់ពីការធ្វើស្រែសម្រាប់ផ្គត់ផ្គង់ការហូបចុក ក្នុងគ្រួសារ ទៅជាការធ្វើស្រែសម្រាប់ធ្វើពាណិជ្ជកម្ម និយាយឲចំធ្វើសម្រាប់លក់។
ជាមួយនេះធ្វើការផ្លាស់ប្តូរ ដោយប្រើប្រាស់ពូជស្រូវទាំងមុខ ដែលក្រសួងបានផ្សព្វផ្សាយ និងកំពុងបញ្ជ្រាបមកកាន់តំបន់ជនបទ។ កសិករត្រូវប្រុងប្រយត្ន័ ក្នុងការប្រើប្រាស់ពូជមិនសុទ្ធ ស្រូវដែលមិនមានប្រភពច្បាស់លាស់។
ជាមួយនឹងការរំលឹកបែបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់មន្ត្រីកសិកម្មរបស់ឯកឧត្តមពិសេសមន្ត្រីកសិកម្ម នាយកដ្ឋានដំណាំពូជស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បង្កើនការបើកវគ្គសាលារៀនស្រែកសិករ ការធ្វើស្រែបង្ហាញបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដើម្បីឲកសិករទទួលបាននូវចំនេះដឹង ខាងកសិកម្មកាន់តែច្រើនថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរផងដែរ ដល់កសិករនៅទីនោះដែលមានការខិតខំ និងកំពុងកែប្រែទម្លាប់របស់ខ្លួនជាបណ្តើរៗក្នុងការធ្វើកសិកម្ម។