នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង 0១កន្លែង ប្រវែង១៨ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ហើយនិង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ជាច្រើនរូប បានបន្តដំណើរទៅពិនិត្យការងារកសិកម្មនៅខេត្តក្រចេះ។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសហការី ក៏បានជួបសំណេះសំណាលជាមួយកសិករចំនួន ១០៤នាក់ (តំណាងឲ្យកសិករ១០៤គ្រួសារ) នៅភូមិបូសលាវក្រោម ឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ បន្ទាប់ពីនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានជូនអំណោយដល់កសិករទាំងនោះ ដោយក្នុងម្នាក់ៗ ទទួលបានប្រាក់ ១០ ០០០រៀល សារុងមួយ និងឯកសារបច្ចេកទេសកសិកម្មមួយចំនួន ព្រមទាំងបានចុះពិនិត្យដំណាំបន្លែ និងបច្ចេកទេសស្រោចស្រពទឹកលើដំណាំបន្លែរបស់កសិករផងដែរ។ In the afternoon of 13 May 2016, after their attendance in the ground breaking for the construction of a concrete bridge (7m x 18m) at Don Meas village, Kork Srok commune, Tombé dictrict, Tbong Khmom province, H.E Veng Sakhon, Minister of Agriculture, Forestry and Fisheries, and Lok Chumteav Minister, and colleagues continued their trip to observe agriculture situation in Kratie province. Along the way, they stopped over to visit and held talk with 104 farmers, representing104 families, at Bos Leav Krom village, Bos Leav commune, Chit Borei district, Kratie province. After that, H.E Minister and Lok Chumteav offered each farmer 10,000 riels, a Sarong and a pack of agriculture technique documents.