ថ្ងៃព្រហស្បតិ៍ ០៣រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងពិធីបិទវេទិការ ស្តីពី “អាជីវកម្មរបស់សហគមន៍កសិកម្ម” ក្រោមអធិបតីភាព លោក គង់ ភាជ ប្រធាននាយដ្ឋានកសិ-ឧស្សាហកម្ម ដែលរៀបចំដោយ រៀបចំដោយអង្គការទស្សនៈពិភពលោក។ វេទិការនេះមានគោលបំណង៖ (១). ដើម្បីបង្កើនសមត្ថភាពសហគមន៍កសិកម្ម ក្រុមកសិករអ្នកផលិត លើទំនាក់ទំនងអាជីវកម្ម ជាមួយភាពគីពាក់ព័ន្ធទីផ្សារពិសេសស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន (២). បង្កើតការស្វែងយល់ពីគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការ រវាងសហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធទីផ្សារវិស័យឯកជន និង (៣). បង្កើតឳកាសក្នុងការភ្ជាប់ផលិតផលកសិកម្ម ទៅនឹងទីផ្សារក្នុងតំបន់ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលជាមូលដ្ឋាននិរន្តរភាពសម្រាប់អាជីវកម្មសហគមន៍កសិកម្ម ក្រុមកសិករអ្នកផលិតផ្សេងៗ។