Other News
-នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤:៣០ នាទី នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋានមានកិច្ចប្រជុំមួយ ដឹកនាំប្រជុំដោយ ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូររួមពីសំណាក់លោក លោកអគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធាន លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលមានរបៀបវីរៈដូចតទៅ៖
១-បូកសរុបសកម្មភាពការងាររបស់អគ្គាធិការដ្ឋានប្រចាំនព្វមាស ឆ្នាំ២០១៩ លើកទិសដៅការងារខែបន្ទាប់
២-បញ្ហាផ្សេងៗ។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។