ដោយមានគោលការណ៍អនុញ្ញាតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ច័ន្ទ សារុន និងលោកជំទាវ អមដំណើរដោយឯកឧត្តម សាន វណ្ណទី និងថ្នាក់ដឹកនាំអង្គភាពជំនាញ បានអញ្ជើញចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣៤ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក៣ លើកទី១២ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១។ នេះជាកិច្ចប្រជុំប្រចាំឆ្នាំនៃរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានតាមវេន ដែលកិច្ចប្រជុំដូចគ្នានេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១០ កន្លងទៅ។
តាមរបៀបរវារៈដែលបានគ្រោងទុក អង្គប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣៤ បានអនុម័តលើឯកសារមួយចំនួនដូចខាងក្រោម៖
i. List of proposed twelve MRLs for nine pesticides: beta-cyfluthrin (cabbage), triazophos (soybean immature in whole pods, soybean immature seeds, yard long bean), lambda cyhalothrin (okra and citrus), imidacloprid (okra), profenofos (pummelo), cypermethrin (carambola), chlorpyrifos (chilli), metalaxyl (pineapple), thiamethoxam (orange)
ii. ASEAN Standards for :
iii. Revised ASEAN Standards for:
ដោយឡែកចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក៣ លើកទី១២ គឺអង្គប្រជុំបានឯកភាពលើគម្រោងជីវថាមពល ការជម្រុញការអនុវត្តកិច្ចព្រមព្រៀងរក្សាអង្ករសម្រាប់សង្គ្រោះបន្ទាន់ APTERR ឱ្យបានទាន់ពេល និងឯកភាពជាគោលការណ៍ឱ្យថៃបន្តប្រើប្រាស់លេខាធិការដ្ឋាន APTERR ដែលមានស្រាប់នៅប្រទេសថៃ។