Other News
នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាសវនកម្មផ្ទៃក្នុង បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការពង្រឹងសមត្ថភាពសវនកម្មបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទនាយកដ្ឋាន។ វគ្គបណ្ដុះបណ្ដាលនេះធ្វើបទបង្ហាញដោយលោក ប៉ក់ ចាន់បូរា អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងគោលបំណងផ្តល់ការយល់ដឹងអំពីការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន ការរៀបចំផែនការអនុវត្តសវនកម្មលើបច្ចេកវិទ្យាព័ត៌មាន និងការធ្វើរបាយការណ៍និងការតាមដានអនុសាសន៍សវនកម្ម។