Other News
សកម្មភាពចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ដឹកនាំដោយ លោក សេង ស៊ុនហ៊ួត អគ្គាធិការរង អមដោយលោក អធិការ លោកអនុប្រធានការិយាល័យ និងមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបលោកនាយក លោកនាយករងវិទ្យាស្ថាន លោកប្រធានស្ថានីយ លោក លោកស្រីអនុប្រធានស្ថានីយ លោកប្រធានមន្ទីរពិសោធន៍ លោក លោកស្រីអនុប្រធានមន្ទីរពិសោធន៍ លោកប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ចាប់ផ្តើមពីថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។