កម្មវិធីទី៤៖
ឈានចូលកម្មវិធីទី៤ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីអណ្តែង និងភ្ញាស់កង្កែប និងមានចិញ្ចឹមមាន់ផងដែរ ភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប។ លោក សុខ សាវន បានរៀបរាបបទពិសោធន៍ចិញ្ចឹម បង្កាត់កង្កែប និងទីផ្សារកូនត្រីអណ្តែង និងកូនកង្កែប។ ចំពោះចំណូល ក្នុង១វគ្គ បង្កាត់ ពងញាស់ និងដល់អាយុចាប់លក់មានរយ:ពេល ៣ខែ អាចរកចំណូលបាន ៨លានរៀល ហើយលោកពូកំពុងរៀបចំពង្រីកអាជីវកម្មនេះជាបណ្តើរៗ។ ចំពោះព័ត៌មានបន្ថែម សូមអញ្ជើញទាក់ទងមកលោកពូ សុខ សាវនដោយផ្ទាល់លេខ ០៨៨ ៧១៧៦១១១។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងគាំទ្រចំពោះគម្រោងពង្រីកផលិតកម្មភ្ញាស់កូនកង្កែបនេះ ព្រោះវានឹងជួយផ្គត់ផ្គង់កូនកង្កែបឲ្យបានគ្រប់គ្រប់ មានតម្លៃសមរម្យសម្រាប់អ្នកចង់ចិញ្ចឹមក្នុង និងក្រៅតំបន់នេះ និងសុំជួយចែករំលែកបទពិសោធន៍ល្អៗដល់កសិករដែលមកទិញកូនយកទៅចិញ្ចឹមផងដែរ ដើម្បីរួមគ្នាផលិតកង្កែបសាច់ឲ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការទីផ្សារ។